(រៀនដល់ទីបំផុត) បទពាក្យ១០ធម្មតា

១-​សម័យ​អភិវឌ្ឍន៍​ត្រូវ​តែ​ខំ​ស្វះស្វែង​ ​ ​ឧស្សាហ៍​គិត​ចំបែង​រៀនសូត្រ​បំពេញ​កិច្ច
វិជ្ជា​មិន​ដុសខាត់​ថ្ងៃមួយ​ប្រៀប​ដូច​ក្ដិច​ ​ ​ស្រាវជ្រាវ​រៀន​ធ្វើ​ម្ដេច​ចំណេះ​ក្នុង​អាត្មា​។
២-​បើ​ចេះ​ចំណាយ​ច្រើន​កាន់តែ​ចម្រើន​ឡើង​ ​រក្សា​ទុក​កើត​កើន​ថ្ងៃមួយ​យក​ប្រើ​ការ
បញ្ចេញ​ពលកម្ម​ពិត​ដើម្បី​ជួយ​អាត្មា​ ​ ​ម្នាក់​ៗ​មាន​ផែនការ​ទៅ​មុខ​គ្មាន​សំចៃ​។
៣-​កំ​ព្យូ​ទ័​រអា​យ​ធី​ព្រមទាំង​គណៈនេយ្យ​ ​ ​ឆ្លៀតពេល​រត់​លក​លៃ​ស្វែង​យល់​រាល់​យប់​ថ្ងៃ
កុំ​ខ្លាច​ត្រូវ​ឃ្លាន​ចេះ​អោយទាន់​យុគសម័យ​ ​កូន​អ្ហើ​យ​ស្ងួន​លើកដៃ​សកល​ដើរ​ដល់​ណា​។
៤-​វគ្គ​គ្រប់គ្រង​ភាសា​អោយ​ចេះ​និង​ចាំ​ស្ទាត់​ ​គ្រប់ពេល​ថែម​អនុវត្ដ​ទើប​ហៅ​មនុស្ស​សង្ហា
មាន​ប្រាក់​ខ្វះ​វិជ្ជា​នំ​បញ្ចុក​ខ្វះ​ល្បើ​យ​ណា​ ​ ​ព្យាយាម​យល់​សព្វ​សារ​ពេញទី​ស្ដ្រី​បុរស​។
៥-​ផ្នែក​អភិវឌ្ឍន៍​ក៏​ខិតខំ​មិន​អោយ​ឆ្គង​ ​ ​សូមកុំ​មើល​រំលង​គ្រប់ការ​ចិត្ដ​ស្ម័គ្រស្មោះ
ពី​មជ្ឈដ្ឋាន​សហគមន៍​មិន​ចន្លោះ​ ​ ​ជំនាញ​ចរចា​ដោះ​ប្រសិទ្ធភាព​គំនិត​។
៦-​មានចំណេះ​បើ​ខាត់​និង​ស្រួច​ហើយ​មុត​ថ្លា​ ​ដល់​ទិស​ដៅ​ប្រើ​ការ​សម​ស្រប​ណា​វរមិត្រ
កុំ​ពើងទ្រូង​អាវ​ក្នុង​ខោ​ភ្លេច​យាយ​តា​ភ្លើន​ភ្លឹ​ត​ ​ដឹង​ច្រើន​គួរ​ចេះ​គិត​ជួយ​សង្គម​ជាតិ​យើង​។
កក្កដា ២០០៩

ពាក្យ​បណ្ដៅ
គង្គា​ថ្លា​ឆ្វង់​ជាប់​ជើងមេឃ ​គួរ​អោយ​សង្វេគ​ទោះ​យប់​ថ្ងៃ
គ្មាន​ឃើញ​កោះ​ត្រើយ​ភិសម័យ ​មនុស្ស​ម្នា​ស្រមៃ​ទៅ​កំសាន្ដ​។

ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca

កំណាព្យខ្មែរ

Grab this Widget ~ Blogger Accessories