(អរុណសួស្តីកម្ពុជា)

ថ្ងៃ​រះ​ក្រឡង់​អើត​វង់​ភក្ដ្រា សម្លេង​ខ្ញៀវខ្ញា​លាន់ឮ​រំពង
កម្ពុជា​សួស្ដី​ព្រៃ​ព្រឹក្ស​ជ្រលង ស្រស់ស្រាយ​បំព្រង​ជ្រលង​ដងអូរ​។
ភ្នំពេញ​ទំនិញ​ទិញ​លក់​តាម​ផ្សារ កូនសិស្ស​សាលា​ជិះ​កង់​ម៉ូតូ
តាម​ដង​វិ​ថី​ទ្រហឹង​លាន់​ស្នូរ ទិញ​លក់​ដោះ​ដូរ​ញាប់​ជើង​ញាប់ដៃ​។
អរុណសួស្ដី​រស្មី​ត្រចង់ ស្រុក​ខ្មែរ​ផូរផង់​សំណង់​សម័យ
ផ្លូវថ្នល់​ខ្វាត់ខ្វែង​បើកបរ​រាល់ថ្ងៃ ខ្មែរ​យើង​កែ​ឆ្នៃ​សម័យនិយម​។
ទេសចរ​ណ៏​កុះករ​គ្រប់​ទីកន្លែង រស្មី​ចាំងចែង​ទាំង​តូច​ទាំង​ធំ
ឆើតឆាយ​បវរ​កម្ពុជា​ទ្រនំ ខ្មែរ​មូល​ជិតជុំ​សួស្ដី​កម្ពុជា​។
អា​រុណ​សួស្ដី​បងប្អូន​ទាំងអស់ ទាំងស្រី​ទាំងប្រុស​យាយ​តា​មីងមា
សូម​ជួប​តែ​សុខ​គ្រប់ពេលវេលា រកស៊ី​ធូរធា​កម្ពុជា​ជោគជ័យ​

កំណាព្យខ្មែរ

Grab this Widget ~ Blogger Accessories