ងើបឡើងកូន!
ដោយៈ ណុប ច័ន្ទតារា Long Beach, California
ព្រលប់ហើយកូនប្រញាប់ចូលគេង រៀនទាន់នៅក្មេងកូនគេងឱ្យលក់
ភ្ញាក់ឡើងខំរៀនមិនត្រូវទ្រមក់ សួគ៌និងនរកភ្លឺនិងងងឹត។
សម័យឥឡូវកូនត្រូវចងចាំ ពាក្យពុកផ្ដែផ្ដាំនិយាយការពិត
កូនត្រូវតស៊ូចិញ្ចឹមជីវិត រៀនប្រើគំនិតគិតមើលឱ្យឆ្ងាយ។
ចំណេះចេះដឹងប្រឹងទាន់នៅក្មេង មិនត្រូវបែកឆ្វេងដើរលេងសប្បាយ
វិជ្ជាជាទ្រព្យជាប់តាមរាងកាយ បើកូនចង់ចាយក៏ចាយមិនអស់។
កូនជាទំញំងតាមស្នងឫស្សី ប្រទេសយើងល្បីខ្មែរយើងមានឈ្មោះ
ចំណេះចេះដឹងសាងនូវកិត្ដិយស ពូជពង្សខ្មែររស់ក៏ព្រោះតែកូន