១-សម័យអភិវឌ្ឍន៍ត្រូវតែខំស្វះស្វែង ឧស្សាហ៍គិតចំបែងរៀនសូត្របំពេញកិច្ច
វិជ្ជាមិនដុសខាត់ថ្ងៃមួយប្រៀបដូចក្ដិច ស្រាវជ្រាវរៀនធ្វើម្ដេចចំណេះក្នុងអាត្មា។
២-បើចេះចំណាយច្រើនកាន់តែចម្រើនឡើង រក្សាទុកកើតកើនថ្ងៃមួយយកប្រើការ
បញ្ចេញពលកម្មពិតដើម្បីជួយអាត្មា ម្នាក់ៗមានផែនការទៅមុខគ្មានសំចៃ។
៣-កំព្យូទ័រអាយធីព្រមទាំងគណៈនេយ្យ ឆ្លៀតពេលរត់លកលៃស្វែងយល់រាល់យប់ថ្ងៃ
កុំខ្លាចត្រូវឃ្លានចេះអោយទាន់យុគសម័យ កូនអ្ហើយស្ងួនលើកដៃសកលដើរដល់ណា។
៤-វគ្គគ្រប់គ្រងភាសាអោយចេះនិងចាំស្ទាត់ គ្រប់ពេលថែមអនុវត្ដទើបហៅមនុស្សសង្ហា
មានប្រាក់ខ្វះវិជ្ជានំបញ្ចុកខ្វះល្បើយណា ព្យាយាមយល់សព្វសារពេញទីស្ដ្រីបុរស។
៥-ផ្នែកអភិវឌ្ឍន៍ក៏ខិតខំមិនអោយឆ្គង សូមកុំមើលរំលងគ្រប់ការចិត្ដស្ម័គ្រស្មោះ
ពីមជ្ឈដ្ឋានសហគមន៍មិនចន្លោះ ជំនាញចរចាដោះប្រសិទ្ធភាពគំនិត។
៦-មានចំណេះបើខាត់និងស្រួចហើយមុតថ្លា ដល់ទិសដៅប្រើការសមស្របណាវរមិត្រ
កុំពើងទ្រូងអាវក្នុងខោភ្លេចយាយតាភ្លើនភ្លឹត ដឹងច្រើនគួរចេះគិតជួយសង្គមជាតិយើង។
កក្កដា ២០០៩
ពាក្យបណ្ដៅ
គង្គាថ្លាឆ្វង់ជាប់ជើងមេឃ គួរអោយសង្វេគទោះយប់ថ្ងៃ
គ្មានឃើញកោះត្រើយភិសម័យ មនុស្សម្នាស្រមៃទៅកំសាន្ដ។
ដោយ វ៉ា ប៊ុណ្ណនី អតីតគ្រូបង្រៀនវិទ្យាល័យពាមរក៍(ព្រៃវែង)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca