ថ្ងៃរះក្រឡង់អើតវង់ភក្ដ្រា សម្លេងខ្ញៀវខ្ញាលាន់ឮរំពង
កម្ពុជាសួស្ដីព្រៃព្រឹក្សជ្រលង ស្រស់ស្រាយបំព្រងជ្រលងដងអូរ។
ភ្នំពេញទំនិញទិញលក់តាមផ្សារ កូនសិស្សសាលាជិះកង់ម៉ូតូ
តាមដងវិថីទ្រហឹងលាន់ស្នូរ ទិញលក់ដោះដូរញាប់ជើងញាប់ដៃ។
អរុណសួស្ដីរស្មីត្រចង់ ស្រុកខ្មែរផូរផង់សំណង់សម័យ
ផ្លូវថ្នល់ខ្វាត់ខ្វែងបើកបររាល់ថ្ងៃ ខ្មែរយើងកែឆ្នៃសម័យនិយម។
ទេសចរណ៏កុះករគ្រប់ទីកន្លែង រស្មីចាំងចែងទាំងតូចទាំងធំ
ឆើតឆាយបវរកម្ពុជាទ្រនំ ខ្មែរមូលជិតជុំសួស្ដីកម្ពុជា។
អារុណសួស្ដីបងប្អូនទាំងអស់ ទាំងស្រីទាំងប្រុសយាយតាមីងមា
សូមជួបតែសុខគ្រប់ពេលវេលា រកស៊ីធូរធាកម្ពុជាជោគជ័យ