ដោយៈ ណុប ច័ន្ទតារា Long Beach, California.
រំដួលបងស្ដាយកាយឃ្លាតឃ្លា រំដួលពុំងាសោភាថ្លៃ
រំដួលបងឃ្លាតសូមប្រណី រំដួលពិសីដីដងស្ទឹង។
រំដួលស្លាគូក្បែរក្រវ៉ាន់ បងឈោងដៃកាន់ស្រស់ព្រលឹង
រំដួលក្រអូបគិតសញ្ជឹង រំដួលដងស្ទឹងព្រលឹងស្នេហ៍។
ជំនោរខ្យល់បក់ដក់អារម្មណ៍ រំដួលសម្ងំដុះនៅក្បែរ
ប្របជាប់មាត់ស្ទឹងទួលសង្កែ រំដួលដីស្រែស្នេហ៍ស្មោះស្ម័គ្រ។
ឃ្លាតកាយឆ្ងាយបាត់បងលែងចាំ ឃ្លាតច្រើនខែឆ្នាំចិត្ដអួលអាក់
ក្មេងចាស់ប្រុសស្រីគ្រប់វណ្ណៈ កាច់រំដួលដាក់ក្បាក់ស្រង់ក្លិន