ជិតស្លាប់កូនស្រែកហៅម៉ែ

ស៊ីរ៉ែនឡានពេទ្យតេតៗមុខផ្ទះ បុគ្គឹករូតរះខ្លះលើកកូនគ្រាហ៍
ប្រុសស្រី២នាក់ម្នាក់ទៀកទ្វារ កូនខំលូនវារលាទាំងភ្នែកបិទ។
ពេលកូនជិតស្លាប់ជាប់ក្នុងពេទ្យធំ កូនលួចស្រែកយំងំក្នុងដួងចិត្ត
ក្រឡេកជុំខ្លួនជួនគ្មានញាតិមិត្រ រឹតញាំងអោយចិត្តចុកឆិ្អតញាប់ញរ័។
កូនបើកភ្នែកឡើងទ្រូងហែករហែង កំាបិតខី្លវែងបន្លែងដុកទរ័
ពេទ្យច្រមុះវែងសមេ្លងគ្រ-ល ភ្នែកខ្មៅភ្នែក-សស្រ៊ូស្រដេញដោល។
កូនបិទភ្នែកវិញទោមេ្នញញរ័ញាប់ ទី្វបលោកចំប្រប់ក្នុងភពតែលតោល
ដង្ហើមផ្តឹកៗភ្លឹកដូចស្រមោល កូនរត់បំបោលចូលភពអន្ធកាល។
កូនស្រែកហៅម៉ែក្បែរពេលជិលស្លាប់ មច្ចុតាមចាប់ថប់ចិត្តច្រះច្រាល
កំពែងមរណ:បះបើកផែលផាល ឳដែនចក្រវាឡថ្នាលគុកលោកិយ។
កូនសួរខ្លួងឯងថ្លែងពីកី្តស្លាប់ សែនពិបាកស្លាប់យ៉ាប់នឹងហារស្តី
ឳទី្វបលោកនេះពឹសពុលអប្រិយ ទាំងកាយហឫទយ័ក្រៃណាខ្ទេចខ្ទាំ។
មានតែទឹកភ្នែកហូរជ្រែកជន់ជោរ កូនយកពុទ្ធោចូលជាអារម្មណ៍
ព្រះពុទ្ធព្រះធម៌បវរឩត្តម ព្រះសង្ឃគួបផ្គុំធំត្រៃរត្ន៣។
ម៉ែដឹងកូនឈឺលឺតាមគេប្រាប់ ម៉ែរូតប្រញាប់ឆាប់មកពីថ្ងៃ
មិនចេះភាសាឆ្ការជើងឆ្ការជើងដៃ បែងនំចំណីលៃយកផ្ញើរកូន។
ម៉ែវយ័ចាស់ទុំខំប្រឹងខែងរែង ជួនម៉ែវងែ្វងថ្លែងភាពទោរទន់
ដោយទឹកចិត្តម្តាយធ្លុះធ្លាយចិត្តធ្ងន់ មិនហ៊ានទម្រន់ពន់ព្រហ្មវិហារ។
មកដល់គែ្រកូនម៉ែអោនខ្សឹបប្រាប់ កូនចាប់ដៃម៉ែក្តាប់ជួសសន្ទនា
ម៉ែចិត្តឩត្តមខ្ញុំសូមវន្ទា ស្មើព្រះភគវាលោកជាព្រះរស់។
តលេខក្រោយទៀត។

ពេលដែលសេចក្តីទុក្ខមកដល់ខ្លួនទើបកូនៗនឹកដល់ពុកម្តាយហើយសុំអោយពួកគាត់ជួយខ្លួនអោយរួចពីគ្រោះភយ័។ ​​​​ពុកម្តាយតែងអាណិតដល់កូនជាដរាប។
និពន្ធដោយ សួង សុវណ្ណភូមិដេវិ

កំណាព្យខ្មែរ

Grab this Widget ~ Blogger Accessories